ឯកឧត្តម សុខ ឥសាន៖ ការទៅចុះឈ្មោះរបស់ ឯកឧត្តម កឹម សុខា គ្មានអ្វីចម្លែកទេ


ឆ្លើយតបទៅនឹងការបញ្ជាក់របស់ ឯកឧត្តម កឹម សុខា ថា បានទៅចុះបោះឆ្នោតរួចហើយ និងចង់ឃើញការបោះឆ្នោតមានលក្ខណៈ ត្រឹមត្រូវនិងយុត្តិធម៌ ដើម្បីឆ្លុះបញ្ចាំងដូចការចង់បានរបស់ប្រជាពលរដ្ឋខែ្មរនោះ ឯកឧត្តម សុខ ឥសានអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា ស្ថានភាពនយោបាយនៅកម្ពុជាមិនមានអ្វីចម្លែកនោះទេហើយការលើកឡើងរបស់ ឯកឧត្តម កឹម សុខា គ្រាន់តែជាការយល់ឃើញផ្ទាល់ខ្លួនរបស់លោកតែប៉ុណ្ណោះ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបន្ថែមថា ចំពោះករណីលោកកឹម សុខា ក៏មិនមានជារឿងពិសេសអ្វីនោះទេ ហេតុដែលគាត់មានសិទ្ធិចុះឈ្មោះបោះឆ្នោតព្រោះគាត់មានសិទ្ធិជាពលរដ្ឋធម្មតា ព្រោះតែសាលក្រមតុលាការមិនទាន់ចូលជាស្ថាពរ។