នាយ​ឧត្ដមសេនីយ៍​ មាស​ សុភា​ អញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងពិនិត្យមើលសកម្មភាពកំចាត់មីន របស់កងឯកភាពកំចាត់មីនទី៦


នាព្រឹកថ្ងៃព្រហស្ស្បតិ៍ ០៨កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្ដម​ នាយ​ឧត្ដមសេនីយ៍​ មាស​ សុភា​ ទេសរដ្ឋមន្រ្តី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស​ បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងពិនិត្យមើលសកម្មភាពកំចាត់មីន របស់កងឯកភាពកំចាត់មីនទី៦ ដែលកំពង់ធ្វើសកម្មភាពបោសសំអាតមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ ។ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានផ្តល់អំណោយដល់សិក្ខាកាម និងមន្ត្រីបុគ្គលិកស៊ីម៉ាក់ កងឯកភាពកំចាត់មីនទី៦ សរុបចំនួន៣០០នាក់ រួមមាន ថវិកា ៦,០០០,០០០រៀល មីម៉ាម៉ា កេះធំ ២០កេះ ត្រីខកំប៉ុង ៥០យួរ ទឹកស៊ីអ៊ីវ ៥០យួរ ទឹកត្រី ៥០យួរ ទឹកបរិសុទ្ធ ៥០កេះ ទឹកផ្លែឈើ ៥០កេះ ព្រមទាំងផ្តល់ជូនជនពិការចំនួន ១៧នាក់ ក្នុងម្នាក់ៗថវិកា ១០០,០០០រៀល កម្មវិធីនេះប្រារព្ធនៅភូមិស្រអែមត្បូង ឃុំកន្ន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។