ឯកឧត្តម សំរិទ្ធ សារុន អញ្ជើញចូលរួមជាអធិបតី ក្នុងពិធីក្រុងពាលីទូក ង ០២គ្រឿងដែលជាអំណោយរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន


នៅរសៀលថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០១៨ ឯកឧត្តម សំរិទ្ធ សារុន អនុប្រធានខុទ្ទកាល័យគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាផ្ទាល់សម្តេច ហេង សំរិន បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីក្រុងពាលីទូក ង ០២គ្រឿងដែលជាអំណោយរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន គឺទូក ង ទី១ ឈ្មោះពញាចក្រីបារមីមុនីសាគរ ទូកទី២ ឈ្មោះពញាចក្រីបារមីសំរិទ្ធ ស្រីសួគ៌។នៅក្នុងឱកាសនោះឯកឧត្តម សំរិទ្ធ សារុនបានជួយឧបត្ថម្ភនូវថវិកាចំនួន ៣.៤០០.០០០៛(បីលានបួនរយពាន់រៀល)និងឯកឧត្តម គីម ហេង បានជួយឧបត្ថម្ភអាវយឺតចំនួន ១៨០អាវផងដែរ។