សម្តេចតេជោហ៊ុនសែនៈពេលនេះសភាដំណើរការធម្មតាសភាមិនមែនជាចំណាប់ខ្មាំងរបស់ក្រុមណាទេ


នៅក្នុងសម័យប្រជុំរដ្ឋសភានីតិកាលទី៧ អណតិ្តទី៥ នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ទោះបីជាមាន់មិនរងាវ ក៏ព្រះអាទិត្យនៅតែរះដដែល ព្រោះមិនមែនជាចំណាប់ខ្មាំង របស់ក្រុមណាមួយនោះទេ ។ ការលើកឡើងបែបនេះជាការឆ្លើយតបទៅលើក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិដែលមិនចូលប្រជុំសភា ក្រោយពីតំណាងរាស្រ្តបក្សនេះបានប្រកាសថា នឹងចូលរួមប្រជុំ។
នៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកសម្តេចតេជោបានលើកឡើងថា “ពេលនេះកំពុងប្រជុំរដ្ឋសភា ដែលជាដំណើការធម្មតា នៃអង្គនីតិបញ្ញតិ ដោយរបៀបវារៈច្រើនថ្ងៃនេះ ច្បាស់ជា បាយថ្ងៃត្រង់នៅ រដ្ឋសភាទៀតហើយ ហើយការប្រជុំច្បាស់ ជាអូសបន្លាយរហូតដល់ពេលល្ងាច ។ ទោះមាន់មិនរងាវ ក៏ព្រះអាទិត្យនៅរះដដែល ព្រោះមិនមែនជាចំណាប់ខ្មាំង របស់ក្រុមណាមួយនោះទេ ។ ជូនពរជនរួមជាតិ ជួបតែសេចក្តីសុខ” ៕

s07-10-2016-6

s07-10-2016-5

s07-10-2016-8

s07-10-2016-7