សម្តេចភក្ដី សាយឈុំ អញ្ជើញគោរពវិញ្ញាណក្ខ័ន្ធសព លោកព្រឹទ្ធាចារ្យភិរម្យវោហារ ប្រាជ្ញ ឈួន


ព្រឹកថ្ងៃច័ន្ទ១២កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខ័ន្ធ និងរំលែកទុក្ខក្រុមគ្រួសារសព លោកព្រឹទ្ធាចារ្យភិរម្យវោហារ ប្រាជ្ញ ឈួន វីរៈសិល្បករចាប៉ីដងវែងដ៏ល្បីល្បាញរបស់កម្ពុជាដែលបានទទួលមរណភាពកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ម៉ោង១. ៣០ នាទីរំលងអាធ្រាត្រក្នុងជន្មាយុ ៨២ ឆ្នាំ ដោយជរាពាធ ។
សពរបស់លោកព្រឹទ្ធាចារ្យ ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីព្រះពុទ្ធសាសនា នៅវត្តបទុមវតី ដែលស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សូមអោយដួងវិញ្ញាណក័្ខន្ធលោកព្រឹទ្ធាចារ្យ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។