ព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ នៅជំរកគ្រឿងចក្រ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្មនៃក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការប្រគល់ទទួលម៉ាស៊ីនបូមទឹក ចល័តធុនមធ្យម កំលាំង ៦៥សេះ ដែលបានជួសជុលរួចចំនួន ១២គ្រឿង ក្នុងនោះខេត្តកំពង់ចាម ១១គ្រឿង និងខេត្តព្រៃវែង០១គ្រឿង។ ក្នុងខណៈនោះដែរលោកប្រធាននាយកដ្ឋាន ក៏បានផ្តាំផ្ញើរ ប្រើប្រាស់ជួយថែរក្សាផង ផ្លាស់ប្តូរប្រេង តាមការកំណត់ ពេលយកទៅប្រើប្រាស់ត្រូវប្រើតាមលក្ខណះបច្ចេកទេសជៀសវៀងការឆាប់ខូច ។
ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្មនៃក្រសួងធនធានទឹក និងឧតុនិយម បានធ្វើការប្រគល់ទទួលម៉ាស៊ីនបូមទឹក ចល័តធុនមធ្យម ក្នុងខេត្តកំពង់ចាម
