ខេត្តកំពង់ចាម ៖ នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ មានបើកកិច្ចប្រជុំអង្គវិបស្សនារបស់ក្រុមការងារចម្រុះវិស័យអប់រំ ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងក្រុមការងារវិស័យអប់រំ (ESWG) ព្រមទាំងមានការចូលរួមពី លោកជំទាវរដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋាន និងតំណាងដៃគូរអភិវឌ្ឍនានា សរុបចំនួន៧០នាក់។
អង្គវិបស្សនាក្រុមការងារចម្រុះវិស័យអប់រំ ដែលនឹងប្រព្រឹត្តទៅរយះពេល៣ថ្ងៃចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧នេះ គឺជាគោលនយោបាយប្រចាំឆ្នាំ និងជាវេទិកាគិតពីយុទ្ធសាស្ត្រ របស់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងដៃគូអភិវឌ្ឍនានា ធ្វើការវាយតម្លៃពីវឌ្ឍនភាពសំខាន់ៗក្នុងវិស័យអប់រំ និងផ្ដល់ឱកាស ដើម្បីផ្ដើមបង្កើតគំនិតគោលនយោបាយសម្រាប់ រយះពេលខ្លី មធ្យម និងវែង។
ឯកឧត្ដមបណ្ឌិត ហង់ ជួន ណារ៉ុន បើកកិច្ចប្រជុំអង្គវិបស្សនារបស់ក្រុមការងារចម្រុះវិស័យអប់រំ
