អង្ករចំនួន២.៥តោន បានផ្តល់ជូនប្រជាពលរដ្ឋសាសនិកឥស្លាមនៅ ក្នុងស្រុកឆ្លូង ខេត្តក្រចេះ


ព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២
ឯកឧត្តមវេជ្ជ.សាន់ សាប់អី រដ្ឋលេខាធិការក្រសួងសុខាភិបាល អនុប្រធានក្រុមការងារចុះជួយស្រុកឆ្លូង ខេត្តក្រចេះ សមាជិកអចិន្រ្តៃយ៌ គណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា និងជាសមាជិកគណៈកម្មធិការគណបក្សក្រសួងសុខាភិបាល ឯកឧត្តម សាន់ ឡាទីន ទីប្រឹក្សារាជរដ្ឋាភិបាល យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកឆ្លូងនិងក្រុមការងារសមាគមនិស្សិតមុស្លិមកម្ពុជាប្រចាំខេត្តក្រចេះ អាជ្ញាមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយអង្ករហ្សាកាត់ ក្នុងខែបួសរ៉ាម៉ាឌន ជូនដល់ចាស់ជរា ស្រ្តីមេម៉ាយ ក្មេងកំព្រា និងប្រជាពលរដ្ឋខ្វះខាត ចំនួន ២៣១គ្រួសារ នៅក្នុងភូមិល្វាធំ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។

ឯកឧត្តមវេជ្ជ. បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំល្អ រក្សាសន្តិភាព និងធានាមកនូវសុខដុមរមនារវាងជាតិសាសន៍ និងសាសនានៅកម្ពុជា គ្មានការរើសអើង គ្មានការប្រកាន់ពូជសាសន៍ និងសាសនានោះទេ។ លើសពីនោះទៅទៀត រដ្ឋាភិបាលកម្ពុជា តែងតែចូលរួមដោះស្រាយរាល់ទុក្ខកង្វល់ និងតម្រូវការ ជូនដល់សហគមន៍ឥស្លាមកម្ពុជាផងដែរ។ មិនតែប៉ុណ្ណោះសហគមន៍ឥស្លាមក៏ត្រូវបានរាជរដ្ឋាភិបាលផ្ដល់សិទ្ធិ និងបើកឱ្យទទួលជំនួយពីបរទេសដើម្បីអភិវឌ្ឍន៍សហគមន៍ឥស្លាមជារៀងរហូតមក។

សូមបញ្ជាក់ថា អំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋ សរុបអង្ករ២.៥តោន ក្រោមកិច្ចសហការអង្កការមូស្លិមហេលហ្វិន ជាមួយសមាគមនិស្សិតមុស្លិមកម្ពុជា ។