រថភ្លើងដឹកទំនិញខ្នាតធំទី១ ដែលភ្ជាប់ពីប្រទេសចិន ឡាវ ថៃ និង កម្ពុជានៃសេវាកម្ម Lancang – Mekong Express plus បានចេញដំណើរពីទីក្រុងគុនមីញ នៅថ្ងៃទី២៨ខែមីនា និងបាន មកដល់ទីក្រុងវៀងច័ន្ទន៍ប្រទេសឡាវ នៅថ្ងៃទី២៩ខែមីនា ឆ្នាំ២០២៥ ជាមួយនឹង៣២កុងតឺន័រ។
លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែមេសា បានឱ្យដឹងបន្ថែមទៀតថា មួយកុងតឺន័រៗមានសរសៃអំបោះ នឹងត្រូវបានផ្ទេរបន្ថែមទៀតមកកាន់រាជធានីភ្នំពេញ ប្រទេសកម្ពុជាតាមរយៈការដឹកជញ្ជូនតាមផ្លូវគោក។ ឯកឧត្តមបានបង្ហាញនូវការកត់សម្គាល់ថា ការដឹកជញ្ជូនដោយរថភ្លើងដឹកទំនិញខ្នាតធំទី១បានកាត់បន្ថយរយៈពេលពាក់កណ្ដាលរហូតដល់៦ថ្ងៃ បើធៀបនឹងការដឹកជញ្ជូនតាមផ្លូវសមុទ្របែបប្រពៃណី៕

