ព្រឹកថ្ងៃសៅរ៍ ទី០៥ ខែមេសា ឆ្នាំ២០២៥ នេះ៖ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធអគារសិក្សាអូទីហ្សឹម ក្រោមការឧបត្ថម្ភរបស់ ឯកឧត្តម មឿន សាម៉ន និងលោកជំទាវ កេត សាវឿន នៅសាលាបឋមសិក្សាក្រាំងក្អែក ស្ថិតក្នុងសង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកស្រីអភិបាលរងក្រុង លោកចៅសង្កាត់កំពង់លាវ មេភូមិ អនុភូមិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃសាលាបឋមសិក្សាក្រាំងក្អែក និងសមាសភាពពាក់ព័ន្ធផងដែរ។