ត្បូងឃ្មុំ ៖ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមវេជ្ជ. សុះ មុះសិន សមាជិកគណៈកម្មការទី៥ នៃរដ្ឋសភា និងជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈចលនាសាសនិកឥស្លាមកម្ពុជា នៃគណបក្សប្រជាជនកម្ពុជា និងលោកជំទាវ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីសំណេះសំណាល សម្ពោធដាក់ឲ្យប្រើប្រាស់នូវសាលសិក្សាតាស់ហ្វីស និងសមិទ្ធផលនានា ស្ថិតក្នុងភូមិសែនផល ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
ពិធីខាងលើ ក៏មានវត្តមានចូលរួមអមដំណើរពីសំណាក់ សប្បុរស់ជនប្រទេសម៉ាឡេសុី ឯកឧត្តម លោកជំទាវ ដែលជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកអភិបាលរងស្រុក គណៈអ៉ីម៉ាំស្រុក ហាគឹម តួន និងអាជ្ញាធរមូលដ្ឋានជាច្រេីនរូបផងដែរ ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម បានពាំនាំប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាក្រកម្ពុជា និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ជូនចំពោះលោកតា លោកយាយ អ៊ុំ ពូ មីង បងប្អូនសាសនិកឥស្លាមទាំងអស់នៅទីនោះ និងបានថ្លែងអំពីគុណូបក្ការៈដ៏ធំធេងរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាក្រកម្ពុជា ដែលមានគោលនយោបាយសុខដុមនីយកម្មសាសនាល្អបំផុត ដោយបានបើកឱកាសទូលាយ និងផ្ដល់សិទ្ធិយ៉ាងពេញលេញដល់សាសនិកឥស្លាមគ្រប់ៗរូបក្នុងការប្រតិបត្តិនូវកិច្ចការសាសនារបស់ខ្លួនដោយបើកចំហរ ជាមួយនឹងការប្រតិបត្តិតាមគោលការណ៍សាសនាបានយ៉ាងពេញលេញ ដោយគ្មានទោមនស្សនោះឡើយ។ ឯកឧត្ដមក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមបន្តជឿងជាក់ និងគាំទ្រលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបានធានាយ៉ាងពេញលេញនូវសិទ្ធសេរីភាពខាងជំនឿសាសនានៅកម្ពុជា តាមរយៈសាមគ្គីភាពជាមួយសាសនិកដទៃ ដើម្បីភាពសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ។
ឯកឧត្តម បានផ្តាំផ្ញើរជូនចំពោះប្រជាពលរដ្ឋត្រូវយកចិត្តទុក្ខដាក់ខ្ពស់ក្នុងការថែទាំសុខភាពប្រចាំថ្ងៃ ពីព្រោះសុខភាពជាកក្តាចម្បងក្នុងការរស់នៅប្រកបដោយសុភមង្គលក្នុងក្រុមគ្រួសារ និងបានផ្តាំផ្ញើរអាណាព្យាបាលទាំងអស់ត្រូវយកចិត្តទុកដាក់ចំពោះកូនៗរបស់ខ្លួនកុំអោយពិសារភេជ្ជៈកំប៉ុង ដែលផ្អែមខ្លាំង ដែលមានកម្រិតជាតិស្ករខ្ពស់ និងអោយកូនចៅសិក្សារៀនសូត្រអោយខ្ពង់ខ្ពស់គ្រប់ៗគ្នា ដើម្បីអនាត ។
សាលសិក្សាតាស់ហ្វីស់នេះមានចំនួន2 បន្ទប់ ទំហំបណ្តោយ ២០ ម៉ែត្រ និងទទឹង 7 ម៉ែត្រ។ ចំណាយថវិកាសាងសង់សរុបចំនួន 40,000 ដុល្លារ
ត្រូវបានចាប់ផ្តើមសាងសង់នៅថ្ងៃ ១១/១២/២៤ និងរួចរាល់ជាស្ថាពរនៅថ្ងៃ ២៥/០៤/២៥។ ក្រោមកិច្ចសហការជាមួយសប្បុជនប្រទេសម៉ាឡេសុី ផ្តល់តាមរយៈសមាគមសាស្រ្តាចារ្យកម្ពុជា ។
ក្នុងពិធីនេះផងដែរឯកឧត្តមគណៈធិបតីបានផ្ដលលិខិតថ្លែងអំណរគុណដល់ម្ចាស់ជំនួយចំនួន១៦រូប និងចែកអំណោយជាថវិកាដល់ចាស់ជរាចំនួន៥០រូប ក្នុងម្នាក់ៗទទួលបានថវិកាចំនួយ៦មុឺនរៀល កុមារកំព្រាចំនួយ១២រូប ម្នាក់ៗទទួលបានថវិកាចំនួន៨មុឺនរៀល ព្រមទាំងលោកគ្រូ អ្នកគ្រូបង្រៀនចំនួន៤រូប ម្នាក់ៗទទួលបានថវិកាចំនួយ២០មុឺនរៀល។