រសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានដឹកនាំលោក លោកស្រីអភិបាលរងក្រុង មន្រ្តីរាជការរដ្ឋបាលក្រុង និងរដ្ឋបាលសង្កាត់កំពង់លាវ ចុះសួរសុខទុក និងនាំយកអំណោយ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោកជំទាវ ដល់លោកយាយ នៅ សាវ៉ាត រស់នៅភូមិលេខ០៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។
នាឱកាសនោះ លោកអភិបាលក្រុងព្រៃវែងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោកជំទាវ ដែលជានិច្ចកាលលោកតែងតែគិតដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ។
សម្ភារៈដែលផ្តល់ជូនមាន៖ អង្ករ៥០គីឡូ មី ២កេស ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ ទឹកសុទ្ធវីតាល់ ២កេស ទឹកផ្លែឈើ ១កេស ភេសជ្ជៈ ២កេស ធុងទឹកចម្រោះ ចង្ក្រាន្តសន្សំសំចៃ កន្ទេល ភួយ សម្ភារៈផ្ទះបាយ(ចាន ឆ្នាំង ចានដែក ស្លាបព្រា ចានស្រាក់ …..)មួយចំនួនផងដែរ។
















