រដ្ឋមន្ត្រី ជា វ៉ាន់ដេត អនុញ្ញាតឱ្យលោក អូលីវីយេ ជ្មីតហស្លេរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលវិទ្យាសន្តប៉ូល ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ


(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ បានអនុញ្ញាតលោក អូលីវីយេ ជ្មីតហស្លេរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី និងលោកអភិបាល បានពិភាក្សាលើការងារពាក់ព័ន្ធនឹងការបណ្តុះបណ្តាល ធនធានមនុស្សផ្នែកឌីជីថល និងជំនាញវិជ្ជាជីវៈ ព្រមទាំងចែករំលែកអំពីសុខុដុមនីយកម្មសាសនានៅកម្ពុជា ផងដែរ៕