ព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ លោក សុិន សារៈ ប្រធានក្រុមប្រឹក្សាក្រុងព្រៃវែង និង លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានអញ្ជើញដឹកនាំ សមាជិកក្រុមប្រឹក្សាក្រុង អភិបាលរងក្រុង មន្រ្ដីរាជការរដ្ឋបាលក្រុង និងសង្កាត់កំពង់លាវ ចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ទោ តឹក ផាណ្ណា មេបញ្ជាការរង និងជានាយសេនាធិការតំបន់ប្រតិបត្តិការសឹករងព្រៃវែង យោធាភូមិភាគទី២ កងទ័ពជើងគោក ដែលបានទទួលមរណភាព នៅថ្ងៃពុធ ទី០២ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង ៨:២៥នាទីព្រឹក ក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ ស្ថិតក្នុងភូមិ២ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ។
ក្នុងឱកាសនោះដែរគណៈប្រតិភូរដ្ឋបាលក្រុង សូមសំដែងការសោកស្ដាយ អាឡោះអាល័យជាពន់ពេក និងសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយក្រុមគ្រួសារនៃសព និងសូមគោរពជូនពរដល់ដួងវិញ្ញាណក្ខន្ធឧត្តមសេនីយ៍ទោ តឹក ផាណ្ណា សូមឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។
ជាមួយគ្នានោះផងដែរ លោកប្រធានក្រុមប្រឹក្សាក្រុង លោកអភិបាលក្រុង សមាជិកក្រុមប្រឹក្សាក្រុង អភិបាលរងក្រុង មន្ត្រីរដ្ឋបាលក្រុង រដ្ឋបាលសង្កាត់កំពង់លាវ បានចូលបច្ច័យក្នុងពិធីបុណ្យផងដែរ។