អភិបាលក្រុងព្រៃវែង បានជួបសំណេះសំណាល និងថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យកូរ៉េ ដែលបានមកពិនិត្យ ព្យាបាល ជំងឺ ដល់បងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅក្រុងព្រៃវែង


ព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៥ នេះ

លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានអញ្ជើញចុះជួបសំណេះសំណាល និងថ្លែងអំណរគុណ ដល់ក្រុមគ្រូពេទ្យកូរ៉េ ដែលបានមកពិនិត្យ ព្យាបាល ជំងឺ ដល់បងប្អូនប្រជាពលរដ្ឋដោយឥតគិតថ្លៃរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសកលវិទ្យាល័យកាតូលិកប៊ូសាន នៃសាធារណរដ្ឋកូរ៉េ នៅវិទ្យាល័យចម្រើនវិជ្ជា សង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង។

 

ក្នុងនោះផងដែរ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានពាំនាំនូវប្រសាសន៍ផ្តាំសួរសុខទុក្ខ និងថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យសាធារណរដ្ឋកូរ៉េ របស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ផងដែរ។

 

ជាទីបញ្ចប់ លោកអភិបាលក្រុង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសាធារណរដ្ឋកូរ៉េទាំងអស់ដែលបានចុះពិនិត្យព្យាបាលបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងក្រុងព្រៃវែង រយៈពេល៥ថ្ងៃនេះ ។

 

នេះគឺជាលើកទី២ ហើយដែលមានការព្យាបាលពីក្រុមព្រូពេទ្យកូរ៉េ ក្នុងនាមរដ្ឋបាលក្រុងព្រៃវែង ក៏សង្ឃឹមថានឹងមានការចុះមកពិនិត្យព្យាបាលដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងក្រុងព្រៃវែង ជាបន្តបន្ទាប់ទៀតផងដែរ។

 

សូមជូនពរដល់សាស្រ្តាចារ្យ ក្រុមគ្រូពេទ្យ និស្សិតស្ម័គ្រចិត្ត នៃសកលវិទ្យាល័យកាតូលិកប៊ូសាន នៃសាធារណៈរដ្ឋកូរ៉េទាំងអស់ មានសុខភាពល្អ ជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។