(កំពង់ចាម) ៖ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២៥ នេះ បានដឹកនាំក្រុមការងារខេត្ត មន្ទីរជំនាញ និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យសមិទ្ធផលថ្មីស្រឡាងមួយទៀតរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺសំណង់ស្ទាក់ទឹកព្រែកតាយី ស្ថិតក្នុងឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ដែលបានស្ថាបនារួចរាល់ជាស្ថាពរ។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៍ឲ្យដឹងថា សំណង់ស្ទាក់ទឹកព្រែកតាយីនេះ បានបើកការដ្ឋានសាងសង់ នៅក្នុងខែមីនា ឆ្នាំ ២០២៥ និងស្ថាបនារួចរាល់នៅពេលនេះ ហើយសំណង់នេះ អាចស្ទាក់ទឹកស្តុកទុកបានប្រមាណជា ៤៥ម៉ឺនម៉ែត្រគូប សម្រាប់ជាប្រយោជន៍ដល់ប្រជាកសិករ ស្រោចស្រពដំណាំ ចំនួន ៤ភូមិ ក្នុងនោះមាន៖ ភូមិពាមក្នុង,ភូមីដីលើ,ភូមិពាមក្រៅ និងភូមិទួលរការ ស្មើនឹង ១.៦៤៥គ្រួសារ ជាពិសេសពួកគាត់អាចមានលលទ្ធភាពស្រោចស្រពស្រូវប្រាំងបាន ចំនួន ៤២២ហិកតា និងដំណាំរួមផ្សំ ជាង១០ហិកតា ផ្សេងទៀត៕









