ឯកឧត្តម ប៉េង ពោធិ៍សា បានអញ្ចើញចុះសួរសុខទុក្ខគ្រួសារយុទ្ធជនឈ្មោះ វ៉ា ពិសី ដែលកំពុងឈជេីងបំពេញការងារការពារព្រំដែនជួរមុខទិសខេត្តពោធិ៍សាត់ ក្នុងតំបន់ជម្លោះ​ កម្ពុជា-ថៃ


នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង​ និងសហការី​ រួមមានលោក​ លោកស្រី​អភិបាលរងខេត្ត​ លោក​ លោកស្រីប្រធានមន្ទីរក្នុងខេត្ត​ និងលោកនាយកទីចាត់ការ/អង្គភាពសាលាខេត្ត​ លោកអភិបាលក្រុងស្វាយរៀង​ លោកស្រីចៅសង្កាត់​ស្វាយរៀង និងអាជ្ញាធរមូលដ្ឋាន​ បានអញ្ចើញចុះសួរសុខទុក្ខគ្រួសារយុទ្ធជនឈ្មោះ វ៉ា ពិសី ដែលកំពុងឈជេីងបំពេញការងារការពារព្រំដែនជួរមុខទិសខេត្តពោធិ៍សាត់ ក្នុងតំបន់ជម្លោះ​ កម្ពុជា-ថៃ​ ដែលបានផ្ញើរកូននឹងជីតា ស្ថិតនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។

ក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្តបាននាំមកនូវអំណោយជាគ្រឿងឧបភោគ​ បរិភោគព្រមទាំងថវិការបស់សម្តេចកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​,ថវិការដ្ឋបាលខេត្ត​ ថវិការដ្ឋបាលក្រុង​ និងមន្ទីរមួយចំនួនទៀតសរុប​ ៤,៨០០,០០០រៀល​ ផងដែរ។