អភិបាលក្រុងព្រៃវែង និងឯកឧត្តមបណ្ឌិត ទូច វណ្ណៈ បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកសម្ភារៈ ថវិកា ចែកជូនពលករ និងជនភៀសសឹកមកពីប្រទេសថៃ ចូលមូលដ្ឋានក្រុងព្រៃវែង ចំនួន ៤២គ្រួសារ


រសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ នេះ

លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង និងឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ជើងទឹក បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកសម្ភារៈ ថវិកា ចែកជូនពលករ និងជនភៀសសឹកមកពីប្រទេសថៃ ចូលមូលដ្ឋានក្រុងព្រៃវែង ចំនួន ៤២គ្រួសារ នៅសាលាសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។

ក្នុងនោះ លោក ម៉ននី បណ្ឌិត និងឯកឧត្តតមបណ្ឌិត ទូច វណ្ណៈ បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម ឡាំ ជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រៃវែង ផងដែរ។

*សម្ភារៈ និងគ្រឿងបរិភោគបរិភោគ ក្នុង ០១គ្រួសារទទួលបានរួមមាន៖ អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ និងថវិកាមួយចំនួន។