នៅម៉ោង ១៨:១៥ រសៀល ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩: នៅទីស្នាក់ការអង្គការ JICA ប្រចាំទីក្រុងតូក្សូ, លោក OGAWA Shigenori, អគ្គនាយក នាយកដ្ឋានតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក របស់ទីភ្នាក់ងារ JICA និងឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានចុះហត្ថលេខាលើអនុស្សរណៈ នៃកិច្ចសហប្រតិបត្តិការលើភាពជាដៃគូយុទ្ធសាស្រ្ត (MoC) រវាងទីភ្នាក់ងារ JICA និងកំពង់ផែក្រុងស្វយ័តព្រះសីហនុ ។ តាមរយៈអនុស្សាណៈនេះ JICA នឹងបន្តគាំទ្រកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីអភិវឌ្ឍ និងពង្រឹងនូវរចនាសម្ព័ន្ធរូបវ័ន្តកំពង់ផែ តាមរយៈកម្មវិធីសហប្រតិបត្តិការបច្ចេកទេស (TCP) គម្រោងជំនួយឥតសំណង (GA) គម្រោង (ODA Loans) តបតាមស្មារតីជំនួបកំពូលនាយករដ្ឋមន្ត្រីទាំងពីរ នៅប្រទេសជប៉ុន កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ដោយ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ៊្សូ អាបេ បានថ្លែងចំពោះមុខ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលចាត់ទុកការជួយការអភិវឌ្ឍកំពង់ផែក្រុងព្រះសីហនុរបស់កម្ពុជា គឺការងារអាទិភាពសម្រាប់ជប៉ុន ហើយប្រទេសជប៉ុន ត្រៀមខ្លួនជានិច្ចក្នុងការជួយដល់កម្ពុជា ៕
អគ្គនាយក នាយកដ្ឋានតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក របស់ទីភ្នាក់ងារ JICA និងឯកឧត្តម លូ គឹមឈន់ បានចុះហត្ថលេខាលើអនុស្សរណៈ នៃកិច្ចសហប្រតិបត្តិការលើភាពជាដៃគូយុទ្ធសាស្រ្ត (MoC)
