លោកជំទាវ ឡោក ខេង បានអញ្ជើញចុះពិនិត្យ និងជួបសំណេះសំណាលជាមួយប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងសហការី ដើម្បីស្វែងយល់ពីស្ថានភាពការងារ និងបញ្ហាប្រឈមក្នុងការផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ


គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវ: និងកិច្ចការនារី នៃរដ្ឋសភា ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ និង ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណ:កម្មការ បានអញ្ជើញចុះពិនិត្យ និងជួបសំណេះសំណាលជាមួយ លោកវេជ្ជបណ្ឌិត ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងសហការី ដើម្បីស្វែងយល់ពីស្ថានភាពការងារ និងបញ្ហាប្រឈមក្នុងការផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ជាពិសេសយន្តការក្នុងការប្រើប្រាស់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស) និងប័ណ្ណសមធម៌ នៅព្រឹកថ្ងៃចន្ទ ២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ស្ថិតក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប។