នៅព្រឹកថ្ងៃអង្គារ ៥កើត ខែ អស្សុជ ឆ្នាំជូត ទោស័កព.ស ២៥៦៤ ត្រូវនិងថ្ងៃទី២២ខែ កញ្ញា ឆ្នាំ ២០២០ ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត បានអញ្ជើញចុះសួរសុខ ទុក្ខ និងនាំយកស្បៀងទៅចែកជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ នៅតាមសង្កាត់នានានៃក្រុងពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ តំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ ឯកឧត្តម លោកជំទាវ សមាជិក ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ត្រីសាលាខេត្ត និងប្រធានមន្ទីរជាវិញខេត្ត ។ ក្នុងថ្ងៃនោះដែរឲ្យឯកឧត្តម និងក្រុមការងារទាំងអស់បានអញ្ជើញទៅប្រារព្ធធ្វើពិធីបួងសួងនូវរមណីយដ្ឋានឧកញ៉ា ឃ្លាំងមឿង លោកជំទាវ ខាន់ ខៀវ ដើម្បីសុំឲ្យបារមីរបស់លោកឧកញ៉ាជួយជម្រុញឲ្យទឹកជំនន់បានឆាប់ស្រកស្រុតទៅវិញ បញ្ចៀសបាននូវការខូចខាតទ្រព្យសម្បត្តិ ភោគផលដំណាំរបស់ប្រជាពលរដ្ឋ និង ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវលំរបស់រដ្ឋ ។
ឯកឧត្តម ម៉ក់ រ៉ា និង ឯកឧត្តម ម៉ៅ ធនិន បានអញ្ជើញចុះសួរសុខ ទុក្ខ និងនាំយកស្បៀងទៅចែកជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ នៅតាមសង្កាត់នានានៃក្រុងពោធិ៍សាត់
