ព្រឹកថ្ងៃសុក្រ ១៤រោច ខែអស្សុជ ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ គណៈប្រតិភូគណបក្សប្រជាជនកម្ពុជាដឹកនាំដោយ ឯកឧត្តម ឯក សំអុល សមាជិកគណៈអចិន្រ្តៃយ៍ និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យ បានចូលរួមគោរពវិញ្ញាណ្ណក្ខន្ធលោកជំទាវឧកញ្ញាបណ្ឌិត កែវ ម៉ាលី ទីប្រឹក្សាសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាតីតសមាជិកាព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាពកាលពីថ្ងៃពុធ១៤រោច ខែអស្សុច ឆ្នាំជូតទោស័កព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ០១ៈ០៧នាទីរំលងអាធ្រាត្រ ក្នុងជន្មាយុ ៦៥ឆ្នាំដោយរោគាពាធ។
គណៈប្រតិភូគណបក្សប្រជាជនកម្ពុជាដឹកនាំដោយ ឯកឧត្តម ឯក សំអុល ចូលរួមគោរពវិញ្ញាណ្ណក្ខន្ធលោកជំទាវឧកញ្ញាបណ្ឌិត កែវ ម៉ាលី
