រដ្ឋសភា ចេញសេចក្ដីជូនដំណឹងពីមរណភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ក្នុងជន្មាយុ ៨១ឆ្នាំ ដោយជរាពាធ


អគ្គលេខាធិការដ្ឋាន រដ្ឋសភា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ បានចេញសេចក្ដីជូនដំណឹងពីមរណភាពរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ក្នុងជន្មាយុ ៨១ឆ្នាំ ដោយជរាពាធ នៅថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០០:២៩នាទី ក្នុងជន្មាយុ ៨១ឆ្នាំ ដោយជរាពាធ។

សពរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន តម្កល់និងធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីជាតិ នៅគេហដ្ឋាន ផ្ទះលេខ៦០ ផ្លូវលេខ៣១០ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕