ល្ងាចថ្ងៃសុក្រ ១៥រោច ខែពិសាខ ឆ្នាំថោះ ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ លោកជំទាវ សាយ ចាន់ណាក់ នាយិការងខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា បាននាំយកថវិកា សម្តេចប្រធានព្រឹទ្ធសភា ចូលរួមរំលែកទុក្ខសព លោកស្រី អេង សុគន្ធារី ដែលបានទទួលមរណភាព កាលពីព្រឹកថ្ងៃព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០២:១៥ នាទី យប់ឈានចូលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣ ដោយរោគាពាធ។
ពិធីបុណ្យសពនេះ កំពុងធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីសាសនា នៅវត្តឧណ្ណាឡោម ដែលស្ថិតនៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។








