ឯកឧត្តម​ ចាន់ ស៊ីណាត​ រដ្ឋលេខាធិការ​ អញ្ជើញ​ចុះពិនិត្យ​ជាក់ស្ដែង​និង​ជំរុញ​ការអនុវត្ត ​គម្រោងដោះទឹក និង​បង្វែរទឹក​ចេញពីរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ​


ខេត្តកំពង់ស្ពឺ៖ ថ្ងៃអង្គារ ១០ រោច ខែអាសាឍ ឆ្នាំរោង​ ឆស័ក ពុទ្ធសករាជ ២៥៦៨​ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤​ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម អមដោយសហការី និងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានអញ្ជើញ​ចុះពិនិត្យ និងជំរុញ​ការអនុវត្តនៅ​​ការ​ដ្ឋាន​ជាក់ស្តែងឱ្យបានទាន់រដូវកាលនារដូវវស្សាខាងមុខនេះ​ ក្នុង​គម្រោងដោះទឹក និងបង្វែរទឹកចេញពីរាជធានីភ្នំពេញ ក្នុងខេត្តកំពង់ស្ពឺ​។
ឯកឧត្តមរដ្ឋលេខាធិការ​បានបញ្ជាក់ថា​ គម្រោងនេះ​ទើប​អនុវត្ត​បានរយៈពេល ៧​ខែ ហើយលទ្ធផលការងារ​សម្រេចបានចំនួន ៨៥% ដោយបានអនុវត្តលើជំហានធំៗចំនួនពីរគឺជំហានចំពោះមុខ និងជំហានបន្ទាន់​ ដើម្បីដោះទឹក និងបង្វែរទឹកចេញពីរាជធានីភ្នំពេញ។
ទន្ទឹមនឹងនេះ​ ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់បន្ថែមថា​​ នៅសល់បញ្ហាពាក់ព័ន្ធខ្លះៗដែល​ក្រសួង​ធនធានទឹក និងឧតុនិយម បណ្តាស្ថាប័ននានា និងអាជ្ញាធរថ្នាក់ក្រោមជាតិ បាននិងកំពុងបន្តដោះស្រាយយ៉ាងសកម្ម​ ដោយបាន​សម្រេចលទ្ធផលជោគជ័យជាបន្តបន្ទាប់៕