អភិបាលក្រុងព្រៃវែង បានអញ្ជើញចុះពិនិត្យសាលាបឋមសិក្សាដែលជាសាលាគោលដៅ ស្តង់ដាគំរូទាំង០២គឺ សាលាបឋមសិក្សាបុញ្ញខេត្តារាម និងសាលាបឋមសិក្សាតាកោ


កាលពីរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤

លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង រួមនិងមន្រ្តីរដ្ឋបាលក្រុង បានអញ្ជើញជួបសំណេះសំណាលជាមួយ លោកនាយក និងលោកគ្រូ អ្នកគ្រូ ដើម្បីចុះពិនិត្យសាលាគោលដៅរបស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា (គ.វ.អ) ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធាន គ.វ.អ នៅសាលាបឋមសិក្សាបុញ្ញខេត្តារាម សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

•ក្នុងនោះផងដែរ លោកអភិបាលក្រុង បានពិនិត្យការរៀបចំថ្នាក់សម្រាប់ដាក់កុំព្យូទ័រ ដែលកំពុងរៀបចំផងដែរ។

 

+រសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤

លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង និងមន្ត្រីរដ្ឋបាលក្រុង បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយ លោកនាយក លោកគ្រូ អ្នកគ្រូ ក្នុងគោលបំណងលើកទឹកចិត្ត និងជំរុញដល់សាលាគោលដៅរបស់គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា (គ.វ.អ) ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធាន គ.វ.អ នៅសាលាបឋមសិក្សាតាកោ សង្កាត់តាកោ ក្រុងព្រៃវែង ខេត្តព្រៃវែង។

•ក្នុងនោះផងដែរ លោកអភិបាលក្រុង បានពិនិត្យថ្នាក់សម្រាប់ដាក់កុំព្យូទ័រ ដែលកំពុងរៀបចំ និងបានចូលរួមដាំកូនឈើផងដែរនៅក្នុងទីធ្លារសាលា។