លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង និង ឯកឧត្តម ទូច វណ្ណៈ អនុប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីសិក្ខាសាលាស្ដីពី«ការកំណត់គោលដៅជីវិតការជ្រើសរើសជំនាញថ្នាក់ឧត្តមសិក្សាត្រៀមចាប់យកទីផ្សារការងារក្នុងស្រុក និងអាស៊ាន» ដល់សិស្សានុសិស្សថ្នាក់ទី១២ ក្នុងក្រុងព្រៃវែង។
សិក្ខាសាលានេះស្ថិតក្រោមការឧបត្ថម្ភដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង និងលោកជំទាវ កែ សួន សុភី ស សុខា ។
ក្នុងសិក្ខាសាលានេះ លោកអភិបាលក្រុង បានធ្វើការផ្តាំផ្ញើរ និងណែនាំតំរង់ទិស ទៅលើចំនុចសំខាន់ៗជាច្រើន ដែលជាគោលដៅ ផែនការជីវិត ការរៀនសម្រេចចិត្ត ការជ្រើសរើស មុខជំនាញ ការស្វែងរកការងារ និងទទួលបានអាហារូបករណ៍។
ក្រៅពីការសិក្សារៀនសូត្រ មានចំណេះដឹងហើយ ក្រមសីលធម៍ សុជីវធ៍ម ការគោរពចាស់ទុំ រៀមច្បងចាស់ព្រឹទ្ឋចារ្យ …. គឺជារឿងមួយដ៏សំខាន់ដែលត្រូវតែពង្រឹងពង្រីក ទៅដល់ប្អូនៗសិស្សានុសិស្សទាំងអស់ ។
ជារួមប្អូនៗទាំងអស់ ត្រូវតែខិតខំប្រឹងប្រែងរៀនសូត្រ ព្រោះអនាគត របស់ខ្លួន ស្ថិលើដៃរបស់ខ្លួន ។
សិក្ខាសាលានេះ មានការចូលរួមពីលោកអភិបាលរងក្រុង ក្រុមការងារអភិវឌ្ឍយុវជនខេត្ត លោកនាយក នាយករងរដ្ឋបាលក្រុង មន្រ្តីរដ្ឋបាលក្រុង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សវិទ្យាល័យព្រះអង្គឌួង វិទ្យាល័យហ៊ុនសែន កំពង់លាវ និងវិទ្យាល័យចម្រើនវិជ្ជា ។ អ្នកចូលរួមសរុបចំនួនប្រមាណ៦៤១នាក់។
ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤