សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គលេខាធិការដ្ឋានរដ្ឋសភាក្នុងនីតិកាលទី៧ រយៈពេលមួយឆ្នាំ និងលើកទិសដៅការងារបន្តក្នុងនីតិកាលទី៧ នៅសាលសន្និសីទបាយ័ន នៃវិមានរដ្ឋសភា។






