អភិបាលក្រុងព្រៃវែង អញ្ជើញចុះត្រួតពិនិត្យអគារសិក្សាដែលបាក់បែក និងពិនិត្យទីតាំងដើម្បីត្រៀមសាងសង់អគារសិក្សាថ្មី!


រសៀលនេះ ៖ លោកម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង និងលោក ប៉ាវ សុធីរ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង បានអញ្ជើញចុះត្រួតពិនិត្យអគារសិក្សាដែលបាក់បែក និងពិនិត្យទីតាំងដើម្បីត្រៀមសាងសង់អគារសិក្សាថ្មីនាពេលខាងមុខនេះ នៅសាលាបឋមសិក្សារោងដំរី សង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។

មានការចូលរួមពី លោកនាយករងរដ្ឋបាល លោកចៅសង្កាត់ជើងទឹក ក្រុមប្រឹក្សាសង្កាត់ លោកស្រីនាយិកា និងលោកគ្រូ អ្នកគ្រូសាលាបឋមសិក្សារោងដំរី ។

ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤