ឯកឧត្តម សោម សឿន ប្រធានគណៈចាត់តាំងនៃគណៈកម្មាធិការកណ្តាល និងជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល បានដឹកនាំគណៈប្រតិភូគណបក្សប្រជាជនកម្ពុជា អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅគេហដ្ឋានសព នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៤ ។
នាឱកាសដ៏សោកសង្រេងនោះ ឯកឧត្តមប្រធានគណៈប្រតិភូ បានចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារសព ចំពោះមរណភាពរបស់ ឯកឧត្តម សែម សុវណ្ណនី ដែលបានទទួលមរណភាពកាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៦៥ឆ្នាំ ដោយគាពាធ។
សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម សែម សុវណ្ណនី សូមឆាប់បានយោនយោគកំណើត និងសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕












