ឯកឧត្តមវេជ្ជ.សុះ មុះសិន ចុះសួរសុខទុក្ខ និងយកអំណោយជាសាច់គោចែកជូនដល់លោក តា លោកយាយ និងក្មេងកំព្រា ក្នុងភូមិបារ៉ែន និងមជ្ឍមណ្ឌលក្មេងកំព្រាផ្ទះអេមីរ៉ាត់ភូមិព្រែកតាពៅ


នាថ្ងៃទី០៩ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ឯកឧត្តមវេជ្ជ. សុះ មុះសិន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល និងជាអនុប្រធានគណៈចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងបានរៀបចំសំឡេះគោចំនួន០២ ក្បាល សម្រាប់យកសាច់ចែកជូនដល់លោកតា លោក យាយ និងក្មេងកំព្រា ស្ថិតក្នុងភូមិបារ៉ែន ស្រុកស្អាង ខេត្តកណ្តាល និងមជ្ឍមណ្ឌលផ្ទះអេមីរ៉ាត់សម្រាប់ក្មេងកំព្រាភូមិព្រែតាពៅ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ ។ ពិធីនេះមានអញ្ជើញចូលរួមអមដំណើ ដោយ ឯកឧត្តម ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ សហការី ក្រុមការងារចូលរួមផងដែរ ។ គម្រោងនេះក្រោមកិច្ចសហការរវាងសមាគមនិស្សិតមុស្លិមកម្ពុជា និងអង្គរការមុស្លិមហេលហ្វិន ។