នៅរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអញ្ជេីញចុះពិនិត្យការលេីកកម្ពស់គុណភាពផ្លូវខ្សែក្រវ៉ាត់ព្រំដែនពីផ្លូវគ្រោះក្រហមទៅផ្លូវក្រាលបេតុង នឹងបំពាក់ភ្លេីងសូឡាបំភ្លឺផ្លូវប្រវែង១១គីឡូម៉ែត្រ ចាប់បង្គោលព្រំដែនលេខ១៧១ សង្កាត់បាវិត ដល់បង្គោល១៧៥ សង្កាត់ប្រាសាទ ។
អញ្ជេីញចូលរួមក្នុងឱកាសនោះដែររួមមាន ឯកឧត្តមអភិបាលរងខេត្ត លោកស្នងការដ្ឋាននគរបាលខេត្តលោកនាយកទីចាត់ការរដ្ឋបាលសាលាខេត្ត លោកនាយករងទីចាត់ការអន្តរវិស័យសាលាខេត្ត លោកប្រធានមន្ទីរពាក់ព័ន្ធ លោកអភិបាល អភិបាលរងក្រុងស្វាយរៀង លោកនាយកក្រុមហ៊ុនឯកជន ព្រមទាំងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀត។