អភិបាលខេត្តកំពង់ចាម អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគជាច្រេីនមុខ និងថវិកា ផ្តល់ជូនវីរកងទ័ពសមរភូមិមុខជួរមុខ និងជនភៀសសឹក នៅខេត្តព្រះវិហារ


(ព្រះវិហារ): នៅរសៀលថ្ងៃទី២៩​ ខែកក្កដា​ ឆ្នាំ២០២៥នេះ​ ឯកឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំប្រតិភូខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់រដ្ឋបាលខេត្ត​ និងសប្បុរសជន​ឧឧត្ថម្ភគាំទ្រដល់សមរភូមិមុខទិសទី១, តំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងបញ្ជាការដ្ឋានអង្គរក្ស​ ដែលកំពុងឈជេីងការពារទឹកដីនៅសមរភូមិមុខទិសខេត្តព្រះវិហារ។
នៅក្នុងថ្ងៃដដែល ឯកឧត្តមអភិបាលខេត្ត​ បានបន្តដឹកនាំប្រតិភូ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ រួមនឹងនិងថវិកា ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងស្នាក់នៅក្នុងជុំរុំជនភៀសសឹកស្ថិតនៅវត្តពោធិ៍ ៥.០០០ដេីម​ ស្ថិតក្នុងភូមិគូលែនត្បូង​ ស្រុកគូលែន​ ខេត្តព្រះវិហារ​ ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ ព្រះគ្រូចៅអធិការវត្ត ពោធិ៥.០០០ដើម និង ឯកឧត្តម​ គីម​ រិទ្ធី​ អភិបាលខេត្តព្រះវិហារ​ ព្រមទាំងមន្ត្រីពាក់ព័ន្ធផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ត​ ថ្នាក់ដឹកនាំ មន្ត្រីរាជការ​​ ក្រុមហ៊ុន​ ព្រមទាំងបងប្អូន​ប្រជាពលរដ្ឋ​ និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានចូលរួមចែករំលែកធនធានទៅតាមលទ្ធលភាពរៀងៗខ្លួន តាមរយៈរដ្ឋបាលខេត្តកំពង់ចាម មកឧបត្ថម្ភដល់វីរកងទ័ពជួរមុខ និងក្រុមគ្រួសារប្រជាពលរដ្ឋដែលកំពុងជម្លៀសចេញពីផ្ទះសម្បែងមករកទីកន្លែងសុវត្ថិភាព ដែលនេះពិតជាបានបង្ហាញពីសាមគ្គីភាពជាធ្លុងមួយ ខ្មែរបេះដូងខ្មែរ ខ្មែរស្រលាញ់ខ្មែរ ខ្មែររួមឈាមជ័រតែមួយ។
សូមបញ្ជាក់ជម្រាបជូនថា​ អំណោយដែលរដ្ឋបាលខេត្តកំពង់ចាម បាននាំយកមកចែកជូននៅពេលនេះរួមមាន ៖ អង្ក​ ថ្នាំពេទ្យ មី ត្រីខកំប៉ុង ត្រីងៀត ឆាយពៅ ខ្ទឹមសរ ទឹកត្រី ទឹកស៊ីអៀវ ទឹកបរិសុទ្ធ ទឹកក្រូច មី ភួយមុង សំសំលៀកបំពាក់ និងសម្ភារប្រើប្រាស់ផ្សេងៗ រួមនឹងថវិកា ផងដែរ៕