ចក្រភពអង់គ្លេស៖ បទឈប់បាញ់កម្ពុជា-ថៃជាការបោះជំហានដ៏សំខាន់ឆ្ពោះទៅរកសន្តិភាព


(ភ្នំពេញ)៖ លោកស្រី Catherine West រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនៃការិយាល័យការបរទេស Commonwealth និងការអភិវឌ្ឍ នៃចក្រភពអង់គ្លេស បាននិយាយថាចក្រភអង់គ្លេស ស្វាគមន៍បទឈប់បាញ់កម្ពុជា និងថៃ ។

«ចក្រភពអង់គ្លេសសូមស្វាគមន៍កិច្ចព្រមព្រៀងបទឈប់បាញ់រវាងកម្ពុជា និងថៃ ក្រោមការសម្របសម្រួលដោយភាពជាមេដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី Anwar Ibrahim និងគាំទ្រដោយលោកប្រធានាធិបតី ត្រាំ។ នេះជាការបោះជំហានមួយដ៏សំខាន់ឆ្ពោះទៅរកសនិ្តភាព ហើយគ្រប់ភាគីក្នុងពេលនេះត្រូវតែគោរព និងអនុវត្តតាមបទឈប់បាញ់»។ នេះជាការគូសបញ្ជាក់របស់លោកស្រី Catherine West