សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អញ្ជើញទទួលសារតាំង ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រេស៉ីល


សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យលោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធប្រេស៊ីល តែងតាំងថ្មីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងស្វាមី ចូលជូនសាតាំង និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥។