នារព្រឹកថ្ងៃព្រហស្បត្ត៍ ៣កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តម ឯក សំអុល សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្ដាល បានអញ្ជើញដឹកនាំប្រតិភូគណបក្សប្រជាជនកម្ពុជាគោរពវិញ្ញាណក្ខន្ធ ឯកឧត្តមបណ្ឌិត ធ សោ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាគណៈទាក់ទងការបរទេសនៃគណៈកម្មាធិការកណ្ដាល ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៨១ឆ្នាំ ដោយរោគាពាធ ។
គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្ដាល សូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តមបណ្ឌិត ធ សោ បានទៅសោយសុខក្នុងសុគតិភពជារៀងរហូតទៅ និងសូមចូលរួមរំលែកទុក្ខដោយក្ដីក្ដុកក្ដួល និងអាលោះអាល័យបំផុត ហើយសូមជូនពរឱ្យក្រុមគ្រួសារនៃសព និងជួបតែពុទ្ធពរ និងពរទាំង៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕