ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញដឹកនាំប្រតិភូ គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមឆាន់ សាផាន


ព្រឹកថ្ងៃអង្គារ ១៥កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា អញ្ជើញដឹកនាំប្រតិភូ គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមឆាន់ សាផាន ទីប្រឹក្សារាជរដ្ឋាភិបាល ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៨១ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានលេខ០១ មហាវិធីហ្គ្រែនភ្នំពេញ បុរីហ្គ្រែនភ្នំពេញ រាជធានីភ្នំពេញ។
ថ្នាក់ដឹកនាំ ក្រសួងធម្មការនិងសាសនាសូមចូលរួមរំលែកទុក្ខដោយក្តីក្រៀមក្រំបំផុត និងសូមឧទ្ទិសកុសលដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ឆាន់ សាផាន សូមបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។