ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ជួបសម្ដែងការគួរសមជាមួយមេបញ្ជាការយោធភូមិភាគទី៤ និងបានស្ដាប់បទបង្ហាញស្តីពី «ស្ថានភាពតាមបណ្ដោយព្រំដែន ក្រោយបទឈប់បាញ់ចូលជាធរមាន»


(សៀមរាប)៖ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែតុលា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលដឹកនាំដោយប្រទេសម៉ាឡេស៊ី រួមនិងសមាជិក ចូលជួបសម្ដែងការគួរសមជាមួយលោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការយោធភូមិភាគទី៤ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នៅទីបញ្ជាការយោធភូមិភាគទី៤ និងបានស្ដាប់បទបង្ហាញស្តីពី «ស្ថានភាពតាមបណ្ដោយព្រំដែន ក្រោយបទឈប់បាញ់ចូលជាធរមាន»