ឯកឧត្តម អ៊ុន ចាន់ដា ថ្លែងអំណរព្រះគុណ និងគុណដល់ព្រះមន្រ្តីសង្ឃ និងសប្បុរសជនដែលចូលរួមឧបត្ថម្ភជាបន្តបន្ទាប់ ជាមួយរដ្ឋបាលខេត្តកំពង់ចាម ក្នុងស្មារតី«ខ្មែរជួយខ្មែរ»


ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃអភិបាលខេត្តកំពង់ចាម ថ្លែងអំណរព្រះគុណ និងអរគុណដល់ ព្រះមន្ត្រីសង្ឃ និងសប្បុរសជនទាំងអស់ដែលបានចូលរួមជាបន្តបន្ទាប់ក្នុងការបរិច្ចាគជាវិភាគទានផ្តល់ជាអំណោយ សប្បុរសធម៌ តាមការស្ម័គ្រចិត្តទោះតិចក្តីច្រើនក្តី ដូចជា៖ ថវិកា សម្ភារ គ្រឿងឧបភោគបរិភោគ ថ្នាំពេទ្យ ជាដើម ដើម្បីរដ្ឋបាលខេត្ត នាំយកអំណោយទាំងនោះ ទៅឧបត្ថម្ភដល់វីរៈកងទ័ពកម្ពុជាដែលកំពុងឈរ ជើងតាមខ្សែត្រៀមជួរមុខ នៅតាមខ្សែបន្ទាត់ព្រំដែន(កម្ពុជា-ថៃ) ។

ថ្លែងនៅក្នុងឱកាសដែល ឯកឧត្តមអភិបាលខេត្តទទួលអំណោយជាបន្តបន្ទាប់ពី សប្បុរសជន នៅសាលាខេត្តកំពង់ចាម នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា សង្ឃឹម និងជឿជាក់លើស្មារតីស្នេហាជាតិ ស្រលាញ់ទឹកដី កំលាំងសាមគ្គី និងការចូលរួមលើកទឹកចិត្តពីសំណាក់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ម្ចាស់ក្រុមហ៊ុន ពាណិជ្ជករ អាជីវករ អស់លោក-លោកស្រីបងប្អូនប្រជាពលរដ្ឋ ជូនចំពោះ វីរៈកងទ័ពកម្ពុជាដែលកំពុងឈរ ជើងនៅជួរមុខ ការពារ ទឹកដី និងមាតុភូមិនៃយើងឱ្យបានគង់វង្ស៕