សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍សាល ចំនួន ១២៨២គ្រួសារ និងនៅមណ្ឌលសុវត្ថិភាពវត្តកំពង់សង្កែចំនួន ៧៧៤គ្រួសារ


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍សាល (ហៅវត្តគីឡូលេខ៨) ចំនួន១២៨២គ្រួសារ និងនៅមណ្ឌលសុវត្ថិភាពវត្តកំពង់សង្កែចំនួន៧៧៤គ្រួសារ។

 

គោលការណ៍​អាទិភាពរបស់រាជរដ្ឋាភិបាល​កម្ពុជា​ មាន២​ គឺ​ ការពារទឹកដី​ និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។ ដូចនេះអ្វីៗដែលយេីងបាននឹងកំពុងធ្វេី​ គឺជាសាក្ខីភាពច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ​ ក្រុមការងារគ្រប់លំដាប់ថ្នាក់​ ពិសេសអាជ្ញាធរមូលដ្ឋានបានប្រេីប្រាស់កម្លាំងសរុបរួមគ្នា​ គ្រប់យន្តការ​ សំដៅធានាដល់ការបម្រេី​ និងផ្តល់ជម្រកសុវត្ថិភាព​ជូនដល់ប្រជាពលរដ្ឋ​ ហេីយនឹងឈានឆ្ពោះទៅស្តារឡេីងវិញឱ្យបានល្អប្រសេីរ។

ខេត្តព្រះវិហារ ថ្ងៃសៅរ៍ ទី៣១ មករា ២០២៦