ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ក្លឹបកីឡាប្រដាល់វ៉ៃគោគុនខ្មែរ​ នៅទីរួមខេត្តស្វាយរៀង


នារសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជេីញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ក្លឹបប្រដាល់វ៉ៃគោគុនខ្មែរ ស្ថិតនៅក្នុងទីតាំងបរិវេណស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ។

ពិធីនេះមានការអញ្ជេីញចូលរួមពី លោកអភិបាលរងខេត្ត លោកប្រធានសភាពាណិជ្ជកម្មខេត្ត លោកស្នងការរងនគរបាលខេត្ត លោកប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត លោកអភិបាលក្រុង/ស្រុក និងមន្ត្រីពាក់ពន្ធមួយចំនួនទៀត។

សូមជម្រាបជូនថា ទៅថ្ងៃអនាគត​ ក្រោយបញ្ចុះបឋមសិលា និងបេីកឱ្យដំណេីរការនៅពេលខាងមុខ ខេត្តស្វាយរៀងនឹងមានក្លឹបប្រដាល់មួយដែលឈ្មោះថា វ៉ៃគោគុនខ្មែរ​ ព្រោះថាកីឡាប្រដាល់នេះ​ មិនត្រឹមតែជាសិល្បៈការពារខ្លួនប៉ុណ្ណោះទេ ប៉ុន្តែជាមរតកវប្បធម៌របស់កម្ពុជាដ៏មានតម្លៃ និងបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់យុវជនទាំងផ្នែកស្មារតី និងរាងកាយផងដែរ រួមមានផ្តល់នូវសុខភាពល្អ រាងកាយរឹងមាំ ពង្រឹងវិន័យ និងសីលធម៌នៅក្នុងក្លឹប ជៀសឆ្ងាយពីអំពេីអបាយមុខ ផ្សេង ៗ ដូចជា ជៀសឆ្ងាយពីការបញ្ហាគ្រឿងញៀន ក្មេងទំនេីងជាដេីម ដោយងាកមកចូលរួមក្នុងវិស័យកីឡាគុណខ្មែរនេះ។