(ខេត្តព្រៃវែង) នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោកជំទាវ បានអញ្ជើញទៅថ្វាយបង្គំព្រះសីលវុឌ្ឍាចារ្យ អ៊ឹម ទៀង ព្រះចៅអធិការវត្តសិរិសាគរដូនស្ដើង ស្ថិតនៅភូមិស្វាយព្រឹម ឃុំសេនារាជឧត្តម ស្រុកព្រះស្ដេច ខេត្តព្រៃវែង ដើម្បីពិនិត្យមើលការដាំដំណាំនិងបន្លែបង្ការ ដើម្បីចូលរួមចំណែកទ្រទ្រង់ជីវភាពរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តទាំងមូល ដោយមានការអញ្ជើញចូលរួមអមដំណើរពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថា្នក់ដឹកនាំ មន្ត្រីរាជការ និងលោកប្រធានមន្ទីរធម្មការនិងសាសនា ព្រមទាំងអាជ្ញាធរ មូលដ្ឋានផងដែរ ។


