នាល្ងាចថ្ងៃអាទិត្យ ២រោច ខែពិសាខ ឆ្នាំមមី អដ្ឋតស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ នៅទីធ្លាក្នុងបរិវេណគេហដ្ឋាន ស្ថិតនៅក្នុងភូមិត្រពាំងលើក សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានអញ្ជើញជាអធិបតី និងប្រទានភ្លើងបូជាសព លោកជំទាវ ហុក សត្យា (ហៅ ស៊ីណូ) «ត្រូវជាកូនស្រីបង្កើតរបស់ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត កំពង់ស្ពឺ» ដែលបានទទួលមរណភាពកាលពីថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១២:០២នាទីរំលងអាធ្រាត្រ ក្នុងជន្មាយុ ៤៣ឆ្នាំ ដោយរោគាពាធ ៕


