កិច្ចប្រជុំត្រៀមរៀបចំផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំ​ ដែល​នឹងអញ្ជេីញមកជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ដ ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តស្វាយរៀង


នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម​ ម៉ែន​ វិបុល​ ប្រធានក្រុមប្រឹក្សាខេត្តស្វាយរៀង​ និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាល​ នៃគណៈអភិបាលខេត្ត បានអញ្ជេីញអមដំណើរឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី​ ចុះពិនិត្យទីតាំង​ និងបេីកកិច្ចប្រជុំត្រៀមរៀបចំផែនការការពារសន្តិសុខសណ្តាប់ធ្នាប់ជូនថ្នាក់ដឹកនាំ​ ដែល​នឹងអញ្ជេីញមកជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ដ ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្ដស្វាយរៀងនាពេលខាងមុខ៕