សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមជំនួបត្រីភាគីរវាង កម្ពុជា ហ្វីលីពីន​ និងថៃ នៅទីក្រុងសេប៊ូ


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមក្នុងជំនួបត្រីភាគីរវាង កម្ពុជា ហ្វីលីពីន​ និងថៃ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម Ferdinand R. Marcos Jr ប្រធានាធិបតីនៃសាធារណរដ្ឋហ្វីលីពីន និងឯកឧត្តម Anutin Charnvirakul នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រថៃ នាល្ងាចថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ នៅទីក្រុងសេប៊ូ សាធារណរដ្ឋហ្វីលីពីន។