ថ្លែងនៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ក្នុងទម្រង់ Arria-Formula ក្រោមប្រធានបទ “ការបំពេញចន្លោះខ្វះខាតក្នុងការអនុវត្ត៖ សេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ និងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ” នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ (អ.ស.ប.) បានគូសបញ្ជាក់ថា សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខមានសារៈសំខាន់ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី និងការទប់ស្កាត់ ព្រមទាំងកាត់បន្ថយភាពតានតឹងនៃជម្លោះ ហើយត្រូវតែអនុវត្តឱ្យបានពេញលេញ។
ឯកឧត្តមក៏បានបន្ថែមថា ដូចគ្នានឹងសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខ សាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ ដែលមានអនុភាពគតិយុត្តិ មិនត្រូវរងការរំលោភបំពាន ទោះក្រោមលេសណាមួយក៏ដោយ៕




