រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦ បានបើកសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានវត្តមានសមាជិក សមាជិការដ្ឋសភាចូលរួមសម័យប្រជុំចំនួន ១០៦ រូប។
ប្រភពព័ត៌មានពីរដ្ឋសភា បានឱ្យដឹងថា សម័យប្រជុំរដ្ឋសភានៅក្នុងឱកាសនេះ មានរបៀបវារៈចំនួនពីរ៖
ទី១៖ ព្រះរាជសារព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៧។
ទី២៖ របាយការណ៍ស្ដីពីសកម្មភាពការងាររបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៥ និងលើកទី៦ នីតិកាលទី៧។
ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតបណ្តាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ជាច្រើន ក៏បានអញ្ជើញមានវត្តមានក្នុងឱកាសបើកសម័យប្រជុំលើកទី៦ នីតិកាលទី៧ ដ៏មានអត្ថន័យនេះផងដែរ៕
.j.jpg)
.j.jpg)
.j.jpg)
.j.jpg)
.j.jpg)
.j.jpg)
.j.jpg)

.j.jpg)

