ទិវាមច្ឆជាតិ និងលែង​កូន​ត្រីចូលទន្លេវ៉ៃគោ ក្រុងស្វាយរៀង​ ខេត្តស្វាយរៀង


នៅព្រឹកថ្ងៃពុធ ៣រោច ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម​ ម៉ែន​ វិបុល​ ប្រធានក្រុមប្រឹក្សាខេត្ត​ និងឯកឧត្តម​ ប៉េង​ ពោធិ៍​សា​អភិបាលខេត្តស្វាយរៀង​ និងលោកជំទាវបានអញ្ជេីញចូលរួមទិវាមច្ឆជាតិ និងលែង​កូន​ត្រី១.៥លានក្បាល ចូលទន្លេវ៉ៃគោ ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ​បណ្ឌិត​ ពេជ​ ចន្ទមន្នី​ ហ៊ុន​ ម៉ាណែត​ ដែលមានសមាសភាពអញ្ជេីញចូលរួមសរុបប្រមាណ៦,០០០នាក់៕