(កណ្ដាល)៖ ប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅភូមិបដិមាករ ឃុំផ្សារដែក ស្រុកពញ្ញាឮ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៦ បានទទួលអំណោយដ៏ថ្លៃថ្លាពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
ការចែកអំណោយនេះធ្វើឡើងតាមរយៈឯកឧត្តម ផេង គីមស្រ៊ុន ប្រធានកិត្តិយសក្រុមប្រឹក្សាភិបាលថ្នាលយុវជនកម្ពុជា និងក្រុមការងារថ្នាលយុវជនកម្ពុជាថ្នាក់កណ្ដាល។
ក្នុងឱកាសនោះដែរលោកប្រធានប្រតិបត្តិ ម៉ៅ ផល្លា បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើរនឹករលឹកសាកសួរសុខទុក្ខពីសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតជូនដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងគ្រួសារដែលបានទទួលអំណោយផងដែរ។
ដោយឡែកឯកឧត្តម ទួន សុខុន បានលើកឡើងថា សម្ដេចបវរធិបតី និងលោកជំទាវបណ្ឌិត តែងតែព្រួយបារម្ភពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ម្យ៉ាងទៀតលោកក៏បានផ្តាំផ្ញើរដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមថែរក្សាសុខសន្តិភាព និងចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បីភាពសុខដុមរមនារបស់យើងទាំងអស់គ្នា។
ឯកឧត្តមបានបន្តថាផឹកទឹកត្រូវនឹកដល់ប្រភព ជ្រកក្រោមម្លប់ ត្រូវនឹកដល់អ្នកដាំ ទីណាមានការលំបាក ទីនោះមានគណបក្ស ប្រជាជនកម្ពុជា និងមានវត្តមានសម្តេចបវរធិបតី ព្រមទព្រមទាំងថ្នាក់ដឹកនាំរបស់គណបក្សដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយអត់អាហារនោះឡើយ។
អំណោយប្រគល់ជូនរួមមានដូចជា៖ អង្ករ, មី, ទឹកត្រី, ទឹកសុីអុីវ, ប៊ីចេង, ទឹកសុទ្ធ និងថវិកាមួយចំនួន។
នាឱកាសនោះលោកជំទប់ទី១ តំណាងឱ្យព្រះសង្ឃ និងប្រជាពលរដ្ឋ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងខ្ពស់ខ្ពស់បំផុតជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលលោកទាំងពីរ តែងតែឧបត្ថម្ភដល់ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងជាក់ស្តែងពួកគាត់ ទទួលបានដូចថ្ងៃនេះ៕














