កិច្ចប្រជុំសាមញ្ញ លើកទី៥៦ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២


ព្រឹកថ្ងៃពុធ ទី០៩ ខែមករា ឆ្នាំ២០១៩ លោក ជឹង ផល្លា អភិបាលខេត្តកំពតស្តីទី បានដឹកនាំគណ:អភិបាលខេត្តកំពត ចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៦ របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី២ ក្រោមអធិបតីភាព ឯកឧត្តម អ៊ឹង ម៉េងហួរ ប្រធានក្រុមប្រឹក្សាខេត្ត នៅសាលាខេត្តកំពត។

ក្នុងកិច្ចប្រជុំនាពេលនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ នាយក នាយករងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត សរុប៦២នាក់។

កិច្ចប្រជុំនាព្រឹកនេះប្រព្រឹត្តទៅតាមរបៀបវារៈដូចខាងក្រោម៖
១. ពិនិត្យ និងអនុម័តលើរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៥៦ របស់ក្រុមប្រឹក្សាខេត្ត
២. ពិនិត្យ និងអនុម័តលើកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥៥ របស់ក្រុមប្រឹក្សាខេត្ត
៣. ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០១៨ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្ត
៤. ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំឆ្នាំ២០១៨ ស្តីពីការអនុវត្តការងារ របស់រដ្ឋបាលខេត្ត
៥. ពិនិត្យ និងអនុម័ត លើរបាយការណ៍ស្តីពីវេទិការផ្សព្វផ្សាយពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តឆ្នាំ២០១៨
៦. ពិនិត្យ និងអនុម័ត លើសេចក្តីសម្រេចស្តីពីការផ្លាស់ប្តូរ និងបំពេញបន្ថែមនូវសមាសភាពគណៈកម្មាធិការលទ្ធកម្ម
៧. ពិនិត្យ និងអនុម័ត លើសេចក្តីសម្រេចស្តីពីការផ្លាស់ប្តូរ និងបំពេញបន្ថែមនូវសមាសភាពគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស
៨. បញ្ហាផ្សេងៗ៖